នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងនព្វមាស ព្រមទាំងលើកទិសដៅការងារបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋាន។ ក្នុងដំណើរការនៃអង្គប្រជុំ មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តឆ្នាំ២០២២ ព្រមទាំងមានកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ និងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា…។
ប្រភព៖នាយកដ្ឋានព័ត៌មាន